Cambodia Trending Close

TikTok បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី និងការពារឯកជនភាពសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ បច្ចេកវិទ្យា
TikTok បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី និងការពារឯកជនភាពសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា TikTok បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី និងការពារឯកជនភាពសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា

នៅពេលថ្មីៗ នេះក្រុមហ៊ុន TikTok បានប្រកាសបញ្ចេញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដែលជាការបង្កើតថ្មីមួយដើម្បីជួយអ្នកប្រើប្រាស់ក្នុងការការពារគណនីរបស់ពួកគេ។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់គ្នា ដោយគ្រាន់តែប៉ុន្មានជំហានតែប៉ុណ្ណោះ។

យោងតាម TikTok, មុខងារនេះបានណែនាំវិធានការសុវត្ថិភាពសំខាន់ៗដូចជា ការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលសម្រាប់ការចូលប្រើប្រាស់, បើកការផ្ទៀងផ្ទាត់ពីរជំហាន, និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ផ្តល់ជូនការផ្ទៀងផ្ទាត់លេខសម្ងាត់ និងអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីគ្មានពាក្យសម្ងាត់។

TikTok ក៏បានបង្ហាញពីមុខងារពិសេសមួយទៀតដែលអាចជួយឪពុកម្តាយក្នុងការគ្រប់គ្រងការប្រើប្រាស់ TikTok របស់កូនៗ តាមរយៈមុខងារ “Family Pairing” ដែលមានការកំណត់ពេលសម្រាក (Time Away) និងការត្រួតពិនិត្យទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់។

TikTok ក៏មានការប្ដេជ្ញាចិត្តលើការការពារឯកជនភាព និងការអប់រំសុវត្ថិភាពនៅលើភ្លេតហ្វម និងតាមអ៊ីនធឺណិត ដោយបានរៀបចំសិក្ខាសាលាសុវត្ថិភាពនៅកម្ពុជា៕

អត្ថបទទាក់ទង