Cambodia Trending Close

ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 19 ម៉ោងមុន សង្គម
ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចាត់តាំងក្រុមការងារនាំយកអំណោយ
ជាគ្រឿងឧបភោគបរិភោគចែកជូនដល់ប្រជានេសាទជួបការលំបាក ចំនួន ១០គ្រួសារ ស្ថិតនៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។នេះបើយោងតាមការបង្ហោះរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។

ក្នុងឱកាសនោះដែរប្រជានេសាទ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជានេសាទ ជួបការលំបាក ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង