Cambodia Trending Close

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ដោយ៖ គុជ ឥន្ទាវុធ ​​ | 10 ម៉ោងមុន សង្គម
នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់ នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់

បាត់ដំបង៖ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ បានបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងកំឡុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មិត្ត លីសុីណាល់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងបទល្មើសរក្សាទុកសារធាតុញៀនប្រភេទម៉ាទឹកកក (ICE) ដោយខុសច្បាប់។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចបានយកមកបង្ហាញរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១ថង់, ដែកកេះចំនួន ០១ដុំ, ទូរស័ព្ទដៃ ០១គ្រឿង, និងម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IH-1303។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញសម្រាប់ចាត់វិធានការតាមនីតិវិធីបន្ត៕

អត្ថបទទាក់ទង