Cambodia Trending Close

ពិតជាក្ដុកក្ដួលណាស់ ! សុខចិត្តអោយគេដាក់ច្រវ៉ាក់ មេដំរីឈរចាំកូនដែលត្រូវឡានបុកពេលឆ្លងថ្នល់ តាំងពីយប់ដល់ព្រឹក ស៊ូមិនដើរទៅណាចោលកូន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 16:21 pm ព័ត៌មានអន្តរជាតិ
ពិតជាក្ដុកក្ដួលណាស់ ! សុខចិត្តអោយគេដាក់ច្រវ៉ាក់ មេដំរីឈរចាំកូនដែលត្រូវឡានបុកពេលឆ្លងថ្នល់ តាំងពីយប់ដល់ព្រឹក ស៊ូមិនដើរទៅណាចោលកូន ពិតជាក្ដុកក្ដួលណាស់ ! សុខចិត្តអោយគេដាក់ច្រវ៉ាក់ មេដំរីឈរចាំកូនដែលត្រូវឡានបុកពេលឆ្លងថ្នល់ តាំងពីយប់ដល់ព្រឹក ស៊ូមិនដើរទៅណាចោលកូន

ហេតុការណ៍ដ៏សោកស្តាយមួយបានកើតឡើងនៅខេត្ត Perak ប្រទេសម៉ាឡេស៊ី នៅលើផ្លូវហាយវេ East-West ខណៈដែលកូនដំរីតូចមួយបានស្លាប់បាត់បង់ជីវិត ដោយសារតែឡានធំបុក ។ ជាមួយគ្នាមេដំរីសុខចិត្តអោយគេដាក់ច្រវ៉ាក់ ដោយឈរចាំកូនប្រុសដែលត្រូវឡានបុកពេលឆ្លងថ្នល់នោះ តាំងពីយប់ដល់ព្រឹក ស៊ូមិនចេញទៅណា។

ស្ថានភាពដ៏រន្ធត់នេះ បាននាំឲ្យមនុស្សជាច្រើនទូទាំងពិភពលោកមានការសោកស្តាយ និងក្តុកក្តួលចិត្តជាខ្លាំង ហើយកាន់តែសង្វែកនោះគឺហេតុការនេះ បានកើតឡើងក្នុងថ្ងៃ “ទិវាម្ដាយពិភពលោក”។

អ្នកបើកឡានវ័យ ២៨ ឆ្នាំម្នាក់ បានអោយដឹងថា គាត់បានបើកឡានធំឆ្លងតំបន់ព្រៃ ដោយមិនអាចជាន់ហ្វ្រាំងទាន់ពេល ទើបបណ្តាលឲ្យកើតគ្រោះថ្នាក់នេះឡើង។

ជាមួយគ្នានោះ មន្ត្រីក៏បានក្រើនរំលឹកអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ East-West ជាពិសេសនៅតំបន់ព្រៃដែលសត្វព្រៃត្រូវបានគេដឹងថា ឆ្លងទៅមកដើរលេង ពីម្ខាងទៅម្ខាង។

នាយកក្រុមហ៊ុន Perhilitan លោក Yusoff Shariff បាននិយាយថា ដំរីមេនេះ ក្រោយមកត្រូវបានផ្លាស់ប្តូរចូលទៅក្នុងព្រៃ៕

ប្រភព:the star news

អត្ថបទទាក់ទង