Cambodia Trending Close

ថៃរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីជាង ៣៤,៧៨៥ ករណីក្នុងសប្តាហ៍ទី ២០ ឆ្នាំ ២០២៥

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ សុខភាព
ថៃរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីជាង ៣៤,៧៨៥ ករណីក្នុងសប្តាហ៍ទី ២០ ឆ្នាំ ២០២៥ ថៃរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មីជាង ៣៤,៧៨៥ ករណីក្នុងសប្តាហ៍ទី ២០ ឆ្នាំ ២០២៥

នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ នៃក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានប្រកាសអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងសប្តាហ៍ទី ២០ (ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា) ដោយមានករណីឆ្លងថ្មីចំនួន ៣៤,៧៨៥ ករណី និងស្លាប់បន្ថែម ៣ ករណី។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត Thira Worathanarat ពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn បានបញ្ជាក់ថា ត្រូវតែតាមដានស្ថានភាពជាបន្ត រយៈពេលមួយសប្តាហ៍ទៀត ដើម្បីទទួលបានទិន្នន័យពេញលេញនៃការឆ្លងក្នុងសប្តាហ៍ទី ២០ ពីព្រោះអាចមានការផ្ទុះករណីឆ្លងកាន់តែច្រើន។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ មកនេះ ចំនួនអ្នកឆ្លងសរុបមានចំនួន ១០៨,៨៩១ នាក់។ ក្នុងចំណោមនេះ ទីក្រុងបាងកកមានអ្នកឆ្លងច្រើនបំផុត គឺចំនួន ៦,៩៣១ នាក់ បន្ទាប់មកមានខេត្តឈុនបុរី ២,៥៧៣ នាក់ ខេត្តរ៉ាក់យង ១,៦៨០ នាក់ ខេត្តនន់ថាក់បុរី ១,៤៨២ នាក់ និងសាមុតប្រាកាន ១,៤៤២ នាក់៕

អត្ថបទទាក់ទង