Cambodia Trending Close

កម្ពុជា-ចិន ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ សេដ្ឋកិច្ច
កម្ពុជា-ចិន ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម កម្ពុជា-ចិន ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម

ភ្នំពេញ៖ លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តមួយប្រកបដោយសក្តានុពលទីផ្សារ ដោយមានប្រជាជនប្រមាណជាង ១០០លាននាក់ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម ។
ជំនួបពិភាក្សានេះ ធ្វើឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនោះ ឯកលោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះនិងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ។

សូមជម្រាបជូនថា បន្ទាប់ពីជំនួបនេះ លោករដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើនិងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណាន ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកទំហំនាំចូលផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម៕

អត្ថបទទាក់ទង