Cambodia Trending Close

តុលាការកូរ៉េខាងត្បូងផាកពិន័យស្ត្រីម្នាក់ចំនួន ៣ លានវ៉ុន ចំពោះបទបរិហារកេរ្តិ៍តារាចម្រៀង IU

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:20 pm តារា
តុលាការកូរ៉េខាងត្បូងផាកពិន័យស្ត្រីម្នាក់ចំនួន ៣ លានវ៉ុន ចំពោះបទបរិហារកេរ្តិ៍តារាចម្រៀង IU តុលាការកូរ៉េខាងត្បូងផាកពិន័យស្ត្រីម្នាក់ចំនួន ៣ លានវ៉ុន ចំពោះបទបរិហារកេរ្តិ៍តារាចម្រៀង IU

កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ សារព័ត៌មានកម្សាន្ត News1 បានចុះផ្សាយថា ផ្នែកព្រហ្មទណ្ឌ ២០ នៃតុលាការក្រុងសេអ៊ូលកណ្តាល ដឹកនាំដោយចៅក្រម លោក Lim Jeong bin បានសម្រេចផាកពិន័យស្ត្រីម្នាក់ដែលមាននាមត្រកូល Kim ចំនួន ៣ លានវ៉ុន (ប្រហែល ២,២០០ ដុល្លារអាមេរិក) ពីបទបរិហារកេរ្តិ៍តារាសំដែង និងតារាចម្រៀងល្បី IU។

ស្ត្រីឈ្មោះ Kim ត្រូវបានចោទប្រកាន់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នាងបានបន្សល់ទុកអត្ថាធិប្បាយអាសអាភាស និងបង្ខូចកេរ្តិ៍លើគេហទំព័រវិបផតថលមួយ ដែលមានការចោទប្រកាន់ឲ្យសង្ស័យថា IU តើនាងបានសូកប៉ាន់ចៅក្រមឬទេ ?

ទោះបីជាមានការអះអាងរបស់ Kim នៅក្នុងតុលាការថា ការអត្ថាធិប្បាយរបស់នាងមិនត្រូវបានសំដៅលើបុគ្គលជាក់លាក់ណាមួយ និងមិនបានធ្វើឲ្យប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណជនចំពោះ IU ក៏ដោយ ក៏ចៅក្រមបានច្រានចោលមេធាវីការពារក្តីរបស់នាងយ៉ាងម៉ឺងម៉ាត់។

តុលាការបានបង្ហាញថា Kim មានប្រវត្តិធ្លាប់ចាញ់ក្តីក្នុងករណីស្រដៀងគ្នា។ កាលពីខែធ្នូ ឆ្នាំ ២០២៤ នាងបានផាកពិន័យចំនួន ៣ លានវ៉ុនចំពោះការអត្ថាធិប្បាយចំនួន ៤ ដោយរិះគន់រូបរាង និងសមត្ថភាពសំលេងរបស់ IU។ ទោះជានាងបានអង្វរសុំការបន្ធូរបន្ថយដោយអះអាងពីជំងឺផ្លូវចិត្ត ក៏តុលាការបានបដិសេធ ។

ចៅក្រម Lim Jeong bin បានបញ្ជាក់ថា «ជនជាប់ចោទបានកំណត់គោលដៅយ៉ាងច្បាស់ទៅលើជនរងគ្រោះដោយការអធិប្បាយ។ សេចក្តីថ្លែងការណ៍ត្រូវបានចាត់ទុកថាមានការខូចខាតដល់ការវាយតម្លៃសង្គមរបស់ជនរងគ្រោះ ហើយវាជាការបរិហារកេរ្តិ៍យ៉ាងពិតប្រាកដ»។

ករណីនេះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតុលាការបានបង្ហាញច្បាស់ពីសិទ្ធិការពាររបស់តារាសិល្បៈល្បីៗ ដូចជា IU។ ទន្ទឹមនឹងនោះ តុលាការបានផ្ដោតសំខាន់ទៅលើភាពធ្ងន់ធ្ងរនៃអំពើជេរប្រមាថតាមអ៊ីនធឺណិត ដែលជាបញ្ហាមួយដែលនៅតែបន្តញាំញីមនុស្សសាធារណៈនៅក្នុងសង្គមសព្វថ្ងៃ៕

អត្ថបទទាក់ទង