
ឃាត់ខ្លួនចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធករណីចេញសែកស្អុយ ៣០ម៉ឺនដុល្លារ
ភ្នំពេញ៖ ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន ត្រូវបានកម្លាំងសមត្ថកិច្ច នៃនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ ក្នុងករណីចេញសែកស្អុយដែលមានទឹកប្រាក់៣០ម៉ឺន ដុល្លារ។
បើតាមសេចក្តីរាយការ ចៅសង្កាត់ចាក់អង្រែលើ ត្រូវឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ចេញសែកអត់លុយដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។
