ភ្នំភ្លើង Sakurajima នាខេត្ត Kagoshima ប្រទេសជប៉ុន បានផ្ទុះឡើងជះផេះខ្មួលខ្មាញ់
កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ភ្នំភ្លើង Sakurajima នាខេត្ត Kagoshima ប្រទេសជប៉ុន បានផ្ទុះឡើង ដោយការផ្ទុះនេះ បានជះសាយភាយផ្សែង និង ផេះយ៉ាងខ្មួលខ្មាញ់ឡើងលើអាកាសក្នុងកម្ពស់រហូតដល់ ៣៤០០ ម៉ែត្រ។
គិតមកទល់ពេលនេះ មិនមានរបាយការណ៍ណាបញ្ជាក់ពីមនុស្សរងរបួស ឬការខូចខាតក្នុងតំបន់ក្បែរនោះទេ ប៉ុន្តែមន្ត្រីក្នុងតំបន់បានចេញការព្រមានដល់ពលរដ្ឋដែលរស់នៅក្បែរភ្នំភ្លើងនោះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះផេះដែលធ្លាក់មក និង ជំរុញឱ្យពលរដ្ឋទាំងអស់នៅឱ្យឆ្ងាយពីទីតាំងក្បែរមាត់ភ្នំភ្លើង៕
ប្រភព៖ Kenh14