Cambodia Trending Close

អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធរឿងរ៉ាវជាមួយអតីតអ្នកឧកញ៉ា ហេង សិទ្ធី

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ សង្គម
អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធរឿងរ៉ាវជាមួយអតីតអ្នកឧកញ៉ា ហេង សិទ្ធី អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធរឿងរ៉ាវជាមួយអតីតអ្នកឧកញ៉ា ហេង សិទ្ធី

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបញ្ជាក់ជូនសាធារណជនអំពីរឿងរ៉ាវមួយចំនួន ដោយបានលើកឡើងថា «មួយរយ:កន្លងទៅនេះ មានការក្លែងប្រឌិតអង្គហេតុ ចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំង គំរាមសម្លាប់មកលើរូបខ្ញុំពីសំណាក់បុគ្គលម្នាក់ឈ្មោះ ហេង សិទ្ធី ។ 

ដោយបុគ្គល ឈ្មោះ ហេង សិទ្ធី បានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា និងបានបង្ហាញនូវចេតនាទុច្ចរិត បំពានច្បាប់ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សិទ្ធិប្រកបមុខរបរ សិទ្ធិការពារដោយច្បាប់របស់រូបខ្ញុំ» ។

ចំពោះសេចក្តីបញ្ជាក់ជូនសាធារណជនរបស់ អ្នកឧកញ៉ា ហ៊ុន តូ មានខ្លឹមសារដូចតទៅនេះ៖

អ្នកឧកញ៉ាបានរៀបរាប់ថា រាល់ទង្វើ ផ្សព្វផ្សាយតាមបណ្ដាញសង្គមនាន របស់បុគ្គលឈ្មោះ ហេងសិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិតផ្ទុយពីកាពិត បំភាន់មតិសាធារណៈជន ចេតនាទុច្ចរិតចោទប្រកាន់ ទំនាក់កំហុកដោយចេតនាមើលលើរូបខ្ញុំ។

អ្នកឧកញ៉ាបានបន្តថា ខ្ញុំបានត្រៀមរួចជាស្រេច ក្នុងការប្ដឹងបកត្រឡប់ទៅវិញ និងតតាំងក្ដីជាមួយបុគ្គលឈ្មោះ ហេងសិទ្ធី ដើម្បីការពារសិទ្ធ ភាពត្រឹមត្រូវរបស់ខ្ញុំនៅចំពោះមុខច្បាប់។

ទង្វើរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មិនត្រឹមតែប៉ះពាល់សិទ្ធបុគ្គលរបស់ខ្ញុំទេ តែថែមទាំងបានប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍សង្គមកម្ពុជាផងដែរ៕

 

អត្ថបទទាក់ទង