ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះតាមរយៈផេកលោក Pheng Vannak បានបញ្ជាក់ឱ្យបានដឹងថា (ពេលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និង ឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលបានអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់។ ការដាក់បទបញ្ជានេះ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនក្រោយមានជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសេរ៉ែនបើកផ្លូវ។
វីដេអូ៖
យ៉ាងណាមិញ ការដាក់បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការជជែកវែកញែក និង សម្ដែងការមិនពេញចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ចំពោះករណីអ្នកលក់អនឡាញខាងលើ ទៅហូបការសោះ បែរជាមានរថយន្តសេរ៉ែនបើកផ្លូវដូចរថយន្តក្បួនទៅវិញ៕
ប្រភព៖ CNC TV