Cambodia Trending Close

ពិធីករកូរ៉េថា កម្ពុជាធ្វើលើកដំបូង តែអស្ចារ្យលេចធ្លោណាស់ក្នុងព្រឹត្តិការណ៍បុណ្យដង្ហែគោមផ្កាឈូកនៅទីក្រុងសេអ៊ូល

ដោយ៖ គុជ ឥន្ទាវុធ ​​ | 16 ម៉ោងមុន ព័ត៌មានអន្តរជាតិ វប្បធម៌ និងទេសចរណ៍ វប្បធម៌ និងសិល្បៈ
ពិធីករកូរ៉េថា កម្ពុជាធ្វើលើកដំបូង តែអស្ចារ្យលេចធ្លោណាស់ក្នុងព្រឹត្តិការណ៍បុណ្យដង្ហែគោមផ្កាឈូកនៅទីក្រុងសេអ៊ូល ពិធីករកូរ៉េថា កម្ពុជាធ្វើលើកដំបូង តែអស្ចារ្យលេចធ្លោណាស់ក្នុងព្រឹត្តិការណ៍បុណ្យដង្ហែគោមផ្កាឈូកនៅទីក្រុងសេអ៊ូល

ភ្នំពេញ៖កីឡាការិនីប៊ីយ៉ា-ស្នូកឃ័រជម្រើសជាតិកម្ពុជា អ្នកស្រី ស្រួង ភាវី បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍បុណ្យដង្ហែគោមផ្កាឈូកប្រចាំឆ្នាំក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដែលមានវត្តមានពលរដ្ឋខ្មែរចូលរួមនេះ ពិធីករកូរ៉េបានថ្លែងថា ក្បួនដង្ហែរបស់កម្ពុជាពិតជាអស្ចារ្យ និងលេចធ្លោជាងគេក្នុងព្រឹត្តិការណ៍មួយនេះ ។
តាមរយៈបណ្តាញសង្គម អ្នកស្រី ស្រួង ភាវី បានលើកឡើងថា ពិធីករកូរ៉េបានផ្សាយថា កម្ពុជាធ្វើលើកដំបូង តែអស្ចារ្យលេចធ្លោណាស់។
គួររំលឹកថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល រួមជាមួយនឹងសហគមន៍ខ្មែរបានចូលរួមពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្តាលទីក្រុងសេអ៊ូល ដោយឆ្នាំនេះ បានប្រមូលផ្តុំអ្នកសម្តែង និងសមាជិកសហគមន៍ខ្មែរក្នុងប្រទេសជាង ១០០នាក់ ដែលអញ្ជើញមកពីទូទាំងប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងក្បួនដង្ហែនេះ ដោយមានការសម្តែង ការបង្ហាញវប្បធម៌ និងការផ្សព្វផ្សាយពីសាសនា។ ក្បួនដង្ហែនេះ បានប្រមូលផ្តុំអ្នកចូលរួមជាង ៤០ ០០០នាក់ និងអ្នកទស្សនាជាច្រើនកុះករផងដែរ។

កម្មវិធីបុណ្យដង្ហែគោមផ្កាឈូកព.ស២៥៦៩ និងកម្មវិធីបុណ្យបង្ហាញវប្បធម៌ពុទ្ធសាសនាអន្តរជាតិប្រារព្ធនៅក្នុងក្រុងសេអ៊ូល យប់ថ្ងៃទី២៦ ខែមេសា ព.ស២៥៦៨ ឆ្នាំ២០២៥ បានបញ្ចប់ទៅរលូន ជោគជ័យ និងបាននាំមកនូវមោទកភាពសម្រាប់ការបង្ហាញពីវប្បធម៌ពុទ្ធសាសនាខ្មែរ ប្រទេសខ្មែរ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េ។
តាងនាមប្រធានគណៈកម្មការរៀបចំកម្មវិធីបុណ្យដ៏មហោឡារឹក និងមហាកិត្តិយសនេះ សូមថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះគណៈកម្មការគ្រប់ផ្នែក គ្រប់ផែន មានផែនបដា ផែនឆៃយាំ ផែនល្ខោនខោល ផែនល្ខោនស្បែក ផែនទង់បាវនាជាតិ ផែនព្រះសង្ឃ ផែនដូនជី ផែនបុស្បុក ផែនសម្លៀកបំពាក់ទម្រង់ស្តេខខ្មែរបុរាណ ផែនមន្ត្រីតំណាងរាជរដ្ឋាភិបាល(ស្ថានឯកអគ្គរាជទូត) ផែនត្រៃ ផែនផ្ការំដួល ផែនផ្កាប្រាក់ និងផែនដហ្ហែទូទៅ ដែលបានលះបង់កម្លាំងកាយ ចិត្តជួយដោយស្ម័គ្រចិត្ត ឥតគិតកម្រៃនិងដោយមោទកភាព និងភាតរភាព៕

អត្ថបទទាក់ទង