Cambodia Trending Close

សពនារីវ័យ២៥ឆ្នាំ ដែលសង្ស័យលោតទឹកទន្លេសម្លាប់ខ្លួន ត្រូវបានប្រទះឃើញអណ្តែតនៅក្បែរកោះពេជ្រ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:29 pm សង្គម
សពនារីវ័យ២៥ឆ្នាំ ដែលសង្ស័យលោតទឹកទន្លេសម្លាប់ខ្លួន ត្រូវបានប្រទះឃើញអណ្តែតនៅក្បែរកោះពេជ្រ សពនារីវ័យ២៥ឆ្នាំ ដែលសង្ស័យលោតទឹកទន្លេសម្លាប់ខ្លួន ត្រូវបានប្រទះឃើញអណ្តែតនៅក្បែរកោះពេជ្រ

ភ្នំពេញ៖ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី ព្រឹក សមត្ថកិច្ចបានចុះពិនិត្យករណីស្លាប់មនុស្សស្រីម្នាក់ ដែលត្រូវបានប្រទះឃើញសពអណ្តែតតាមដងទន្លេ ក្បែរកោះពេជ្រ និងត្រូវបានអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា សពនារីរងគ្រោះមានឈ្មោះ ស្រី រ៉ាត់ អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ករណីនេះត្រូវបានសង្ស័យថា ជាការលោតទឹកសម្លាប់ខ្លួនផ្ទាល់ខ្លួន។

ការប្រទះឃើញសពនេះ ធ្វើឡើងក្រោយពេលពលរដ្ឋបានឃើញសាកសពអណ្តែតតាមទន្លេក្បែរកោះពេជ្រ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។ ក្នុងនោះ សមត្ថកិច្ចជំនាញបានសហការជាមួយអ្នកនេសាទ ដើម្បីអូសសពទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ហើយស្រង់ឡើងមកលើគោក ដើម្បីអនុវត្តន៍នីតិវិធីជាផ្លូវការ។

បន្ទាប់ពីធ្វើកោសល្យវិច័យ និងកំណត់អត្តសញ្ញាណរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

អត្ថបទទាក់ទង