Cambodia Trending Close

ពលរដ្ឋថៃបាញ់សម្លាប់ខ្លួន ក្រោយពេលបិទព្រំដែន មិនអាចយកទំនិញមកលក់នៅកម្ពុជា ព្រោះវិបត្តិបំណុល

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 9:22 am ព័ត៌មានអន្តរជាតិ
ពលរដ្ឋថៃបាញ់សម្លាប់ខ្លួន ក្រោយពេលបិទព្រំដែន មិនអាចយកទំនិញមកលក់នៅកម្ពុជា ព្រោះវិបត្តិបំណុល ពលរដ្ឋថៃបាញ់សម្លាប់ខ្លួន ក្រោយពេលបិទព្រំដែន មិនអាចយកទំនិញមកលក់នៅកម្ពុជា ព្រោះវិបត្តិបំណុល

ភ្នំពេញ៖ ពលរដ្ឋថៃដែលជាអាជីករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតដោយបាញ់សម្លាប់ខ្លួន ក្រោយពីមានវិបត្តិបំណុល ខ្ចីលុយទិញទំនិញមកលក់នៅកម្ពុជា ប៉ុន្តែព្រំដែនបានបិទធ្វើឲ្យខូចអស់ ជាពិសេសផ្លែឈើ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា មានព័ត៌មានមួយចេញពីប្រទេសថៃ បានបញ្ជាក់ថា អាជីវកម្នាក់បានបាញ់សម្លាប់ខ្លួនក្រោយពីមានវិបត្តិបំណុល ពេលខ្ចីលុយដើម្បីទិញឥវ៉ាន់យកមកលក់ឲ្យខ្មែរ តែពេលនេះក្រោយបិទព្រំដែនឥវ៉ាន់ក៏ខូចអស់ ពិសេសផ្លែឈើ ដូច្នេះគាត់គ្មានលទ្ធភាពសងប្រាក់គេវិញ ក៏បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនតែម្តង។
នេះហើយជាទង្វើដែលក្រុមជាតិនិយមជ្រុល និងពួកយោធា Thai បានជំរុញស្ថានការណ៍ដល់កម្រិតនេះ ហើយមិនមែនតែម្នាក់វេទ្ធនានោះទេ គឺច្រើនណាស់ ជាពិសេសក្រុមឈ្មួញបោះដុំ និងម្ចាស់ចម្ការដែលបានបោះដុំឲ្យអាជីវករខ្មែរ។
បើតាមអ្នកជំនាញខាងសេដ្ឋកិច្ចរបស់កម្ពុជា ការបិទច្រកព្រំដែនអន្តរជាតិនានា រវាងកម្ពុជា-ថៃ នឹងធ្វើឱ្យប៉ះពាល់ រងការខាតបង់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្តែការណ៍នេះអាចជាឱកាសមួយដែលកម្ពុជា ត្រូវលើកទឹកចិត្ត បង្កើនដាំ និងផលិតទំនិញសម្រាប់ការប្រើប្រាស់ក្នុង ជាជាងនាំចូលពីប្រទេសជិតខាង។ កន្លងមកកម្ពុជានាំចូលទំនិញពីថៃច្រើនទាំងបន្លែ និងទំនិញប្រើប្រាស់ផ្សេងៗ ដោយសារតែមានតម្លៃទាបជាងបន្លែផលិតក្នុងស្រុក។ ដូច្នេះ ការបិទព្រំដែន គឺជាឱកាសក្នុងការលើកទឹកចិត្តឱ្យកសិករដាំឡើងវិញនូវប្រភេទបន្លែ ដំណាំរួមផ្សំ និងផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណ១.៤ពាន់លានដុល្លារ ក្នុងនោះ ថៃនាំចូលទំនិញមកកម្ពុជាប្រមាណ១.១៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅថៃវិញ មានទំហំ៣២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។ ដោយឡែកកាលពីឆ្នាំ២០២៤ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង៤.២ពាន់លានដុល្លារ កើនឡើង១៥.៥% ក្នុងនោះកម្ពុជានាំចេញទៅថៃ ប្រមាណ ៨៤៤លានដុល្លារ ខណៈនាំចូលកម្ពុជា មានទំហំប្រមាណ ៣.៤ពាន់លានដុល្លារ៕
ប្រភពពី៖ ThairathTV

អត្ថបទទាក់ទង