Cambodia Trending Close

ទាហានថៃ២នាក់រងរបួស ខណៈម្នាក់ទៀតដាច់ជើងម្ខាង ជាន់មីនពេលល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 9:40 am ព័ត៌មានអន្តរជាតិ
ទាហានថៃ២នាក់រងរបួស ខណៈម្នាក់ទៀតដាច់ជើងម្ខាង ជាន់មីនពេលល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាហានថៃ២នាក់រងរបួស ខណៈម្នាក់ទៀតដាច់ជើងម្ខាង ជាន់មីនពេលល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ Boonsin Padklang មេបញ្ជាការភូមិភាគ២របស់ថៃ បានថ្កែងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថា ទាហានថៃ៣នាក់ បានរងរបួសក្នុងនោះម្នាក់បានដាច់ជើងម្ខាង អំឡុងប្រតិបត្តិការ ល្បាតដោយ ហើយជាន់គ្រាប់មីន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod។
ឧត្តមសេនីយ៍ Boonsin Padklang បានថ្លែងថា ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ បន្ទាប់ពីជាន់គ្រាប់មីនកាលពីល្ងាចថ្ងៃពុធ នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល។
ហេតុការណ៍ផ្ទុះមីនខាងលើមានទាហានថៃម្នាក់ក្នុងចំណោមទាំង៣នាក់ខាងបានបាត់បង់ជើងម្ខាង រី២នាក់ទៀតដែលបានរងរបួសដែលនោះកំពុងស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យ ដោយមានស្ថានភាពល្អប្រសើរ៕

អត្ថបទទាក់ទង