អាយុត្រឹម១២ឆ្នាំ កូនស្រីខៀវ សានសាណា មានសម្រស់កាន់តែស្រស់ស្អាត ឯម្ដាយមានបំណងជំរុញកូនចូលវិស័យបវរកញ្ញ
ពិធីការិនីរាងឡើងច្រឡឹងៗអ្នកនាង ខៀវ សានសាណា នៅតែជាទីពេញនិយមព្រម ទាំងប្រជាប្រិយភាព គ្រប់កម្មវិធី តូចធំ។ ក្រៅពីបំពេញតួនាទីការងារ បានយ៉ាងល្អហើយ នោះតារា ស្រីរូបនេះក៏មានកូនស្រីម្នាក់ផងដែរ ដែលទើបតែមានវ័យ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែសម្រស់របស់កូនស្រីអ្នកនាងហាក់ស្រស់ស្អាតយ៉ាងខ្លាំង មិនចាញ់មនុស្សពេញវ័យប៉ុន្មានទេ។
ដនណា Donna ជាឈ្មោះរបស់កូនស្រី ពិធីការិនីអ្នកនាង ខៀវ សានសាណា រូបនេះគឺសម្បូរទៅដោយចំណេះដឹង ចំណែកសម្រស់វិញ គឺស្អាតខ្លាំង ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំឡើង ៗសឹងតែធំជាងម្ដាយទៀតផង។
អ្នកនាងខៀវ សានសាណា ក៏បានជំរុញឲ្យដនណា ពេលធំឡើងចូលរួមប្រកួតបវរកញ្ញាថែមទៀតផង ។ព្រោះសម្រស់ស្រស់ស្អាតនិង ការប្រើប្រាស់ ភាសាបរទេសល្អព្រមទាំងអត្តចរិតសុភាពរាបសា ទៀតនោះគឺល្អ បំផុតប្រសិនបើបានជាអ្នកតំណាង ប្រទេសគឺល្អខ្លាំងណាស់។
យ៉ាងណាមិញអ្នកម៉ាក់រូបនេះក៏តែងតែបង្ហោះពីសកម្មភាពរបស់កូនស្រីនៅលើបណ្ដាញសង្គម និងបង្ហាញពីការមើលថែស្រលាញ់ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។ ថ្មីៗនេះ អ្នកនាង ខៀវសានសាណា បានបង្ហោះរូបភាពដែលបាន បណ្ដើរកូនស្រីចូលរួមកម្មវិធីជាមួយគ្នាមើលទៅស្រស់ស្អាតយ៉ាងខ្លាំង ចំណែកឯកូនក្រមុំក៏ហាក់ពេញក្រមុំស្ដូកផងដែរ៕