Cambodia Trending Close

វៀតណាមបានតម្រូវអោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង TikTok ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់របស់ខ្លួនទាំងអស់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
វៀតណាមបានតម្រូវអោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង TikTok ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ វៀតណាមបានតម្រូវអោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង TikTok ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់របស់ខ្លួនទាំងអស់

ចាប់តាំងពីថ្ងៃទី ២៥ ធ្នូ ២០២៤ នេះ ទៅ ក្រឹត្យលេខ ១៤៧ របស់វៀតណាមបានចូលជាធរមាន ដែលតម្រូវអោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង TikTok ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់តាមទូរសព្ទ ឬ តាមអត្តសញ្ញាណបត្រ ហើយត្រូវកត់ទុកនូវឈ្មោះ និង ថ្ងៃខែឆ្នាំកំណើតអ្នកប្រើប្រាស់ទាំងអស់នៅលើឯកសាររបស់ខ្លួន។

អាជ្ញាធរវៀតណាមបានបញ្ជាក់ទៀតថាទិន្នន័យទាំងនេះត្រូវតែផ្តល់អោយអាជ្ញាធរនៅពេលមានសំណើពីអាជ្ញាធរនិង មួយវិញទៀតក្រុមហ៊ុនទាំងនេះត្រូវលុបចោលក្នុង ២៤ ម៉ោងនូវរាល់អ្វីដែលអាជ្ញាធរយល់ថាខុសច្បាប់ ។

ក្រឹត្យ ១៤៧ របស់ប្រទេសវៀតណាមក៏បានកំណត់ការលេងហ្គេមសម្រាប់អ្នកមានអាយុក្រោម ១៨ ឆ្នាំ គឺត្រឹមតែមួយម៉ោងក្នុងមួយហ្គេម ឬ ១៨០ នាទី សម្រាប់គ្រប់ហ្គេម ។
គួរបញ្ចាក់ផងដែរថានៅប្រទេសវៀតណាម មានអ្នកប្រើ Facebook ៦៥ លាននាក់ អ្នកប្រើ Youtube ៦០ លាននាក់ និង TikTok មានអ្នកប្រើប្រាស់ ២០ លាននាក់៕

រូ​បភាព៖ កាសែតបាងកកប៉ុស្ត
ប្រភព៖ Kanharith Khieu

អត្ថបទទាក់ទង