Cambodia Trending Close

នៅស្រុកបារាយណ៍ កសិករជ្រើសផលិតស្រូវសែនក្រអូប ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុងគីឡូក្រាម

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
នៅស្រុកបារាយណ៍ កសិករជ្រើសផលិតស្រូវសែនក្រអូប ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុងគីឡូក្រាម នៅស្រុកបារាយណ៍ កសិករជ្រើសផលិតស្រូវសែនក្រអូប ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុងគីឡូក្រាម

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករជិត១០០គ្រួសារដែលរស់នៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងបានជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។

ឯកឧត្តមបានបន្ថែមថា មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបានការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ 

ឯកឧត្តមបានបន្ត ពូជស្រូវរបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។

យ៉ាងណាមិញបើមិនមានអ្វីប្រែប្រួលនោះទេ សហគមន៍កសិកម្មទំនើប មួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាសុីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរថ្មីបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕

អត្ថបទទាក់ទង