ក្នុងរយ:ពេល៤ឆ្នាំចុងក្រោយ តម្លៃមាសបានបង្កើតការភ្ញាក់ផ្អើលជាប្រវត្តិសាស្ត្រចំនួន២ដង
កាលពីខែសីហាឆ្នាំ២០២០ មាសបានហក់ឡើងយ៉ាងខ្លាំងដែលមានតម្លៃរហូតទៅដល់២៥០០ដុល្លារអាមេរិក/ក្នុង១ដំឡឹង ដែលបង្កើតបាននូវប្រវត្តិសាស្ត្រថ្មីមួយដែលមិនធ្លាប់មានពីមុនមក។
អ្នកជំនាញទីផ្សារមាសបានលើកឡើងថា ការហក់ឡើងតម្លៃមាសកាលនោះ គឺដោយសារការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាសកលដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ហើយមាសបានឡើងថ្លៃម្តងទៀតដល់ជាង៣០០០ដុល្លារអាមេរិកក្នុង១ដំឡឹង។
អ្នកជំនាញទីផ្សារក៏បានបន្តថា ចំណែកការហក់ឡើងតម្លៃមាសពេលនេះ គឺដោយសារការអូសបន្លាយសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន និងការផ្ទុះឡើងនូវសង្ត្រាមនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ បញ្ហានេះបានបង្កើតនូវក្តីបារម្ភចំពោះសាធារណជនហើយសាធារណជនបានជ្រើសរើសការទិញមាសទុកជាទ្រព្យសុវត្ថិភាព។
យ៉ាងណាក៏ដោយអ្នកជំនាញទីផ្សារមាសបានលើកឡើងថានៅថ្ងៃទី២២ ខែមករាឆ្នាំ២០២៥ខាងមុខនេះ ពេលដែលលោកដូលណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មីចូលកាន់ដំណែង លោកនឹងធ្វើអោយដុល្លារអាមេរិកឡើងថ្លៃ តាមរយ:បន្ទាបអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ពេលនោះតម្លៃមាសនឹងធ្លាក់ចុះវិញ៕