Cambodia Trending Close

កម្ពុជា នឹងបន្តចុះត្រជាក់ពី ២០ ទៅ១៧°C ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជា នឹងបន្តចុះត្រជាក់ពី ២០ ទៅ១៧°C ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្ពុជា នឹងបន្តចុះត្រជាក់ពី ២០ ទៅ១៧°C ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥

សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា បន្តចុះត្រជាក់ពី២០ ទៅ១៧°C ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ មករានេះ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម៥ ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទទាក់ទង