Cambodia Trending Close

សាលារៀន ៣៩ កន្លែងនៅទីក្រុងបាងកក ត្រូវបិទ ខណៈពេលដែលខ្យល់ពុល PM 2.5 កំពុងឡើងខ្ពស់

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 12 ម៉ោងមុន ព័ត៌មានអន្តរជាតិ
សាលារៀន ៣៩ កន្លែងនៅទីក្រុងបាងកក ត្រូវបិទ ខណៈពេលដែលខ្យល់ពុល PM 2.5 កំពុងឡើងខ្ពស់ សាលារៀន ៣៩ កន្លែងនៅទីក្រុងបាងកក ត្រូវបិទ ខណៈពេលដែលខ្យល់ពុល PM 2.5 កំពុងឡើងខ្ពស់

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ការិយាល័យផ្នែកការអប់រំក្នុងប្រទេសថៃ មានការប្រកាសពីការបិទសាលារៀនចំនួន ៣៩ កន្លែងនៅក្នុងទីក្រុងបាងកក ព្រោះតែកម្រិតខ្យល់ពុល PM 2.5 បានឡើងខ្ពស់ខ្លាំងពេក។

សូមជម្រាបថា មួយរយៈពេលក្រោយនេះខ្យល់ពុល PM 2.5 ហាក់ដូចជាកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសថៃ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅសុខុមាលភាពរបស់ប្រជាជន ជាពិសេសគឺក្មេងតូចៗ។

ដូច្នេះហើយ ទើបខាងការិយាល័យអប់រំ បានចេញគោលការណ៍ណែនាំ ក៏ដូចជាផ្តល់សិទ្ធិឱ្យនាយកសាលាមួយចំនួននៅក្នុងក្រុងបាងកក ធ្វើការបិទសាលារៀនជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាពរបស់សិស្ស។ យ៉ាងណាមិញ សិស្សទាំងអស់នឹងត្រូវបន្តសិក្សាតាមអនឡាញជាបណ្តោះអាសន្នសិន រងចាំការចុះថយនៃខ្យល់ពុល PM 2.5 ក្នុងទីក្រុងសិន ទើបអាចមានការត្រឡប់មកសាលារៀនវិញ៕

អត្ថបទទាក់ទង