Cambodia Trending Close

អ្នកទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្តសៀមរាប អាចប្រើ Public WiFi ដោយឥតគិតថ្លៃ

ដោយ៖ Kosal Sean ​​ | ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អ្នកទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្តសៀមរាប អាចប្រើ Public WiFi ដោយឥតគិតថ្លៃ អ្នកទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្តសៀមរាប អាចប្រើ Public WiFi ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានជូនដំណឹងទៅកាន់អ្នកទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តនៅខេត្តសៀមរាប គឺអាចប្រើ Public WiFi ដោយឥតគិតថ្លៃ​ ។

ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជន​ប្រើប្រាស់អ៊ីនធឺណិត​ដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើ។

តំណភ្ជាប់សម្រាប់មើលទីតាំង WiFi របស់ក្រសួង៖ https://mptc.gov.kh/public-wifi

អត្ថបទទាក់ទង