Cambodia Trending Close

ដឹងមូលហេតុហើយ នៃការឆេះអូប័រ នៅជិតស្ពានឥន្ទធនូ ក្រុងកំពត បង្កឲ្យមនុស្ស៣នាក់របួសធ្ងន់

ដោយ៖ Kosal Sean ​​ | ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ដឹងមូលហេតុហើយ នៃការឆេះអូប័រ នៅជិតស្ពានឥន្ទធនូ ក្រុងកំពត បង្កឲ្យមនុស្ស៣នាក់របួសធ្ងន់ ដឹងមូលហេតុហើយ នៃការឆេះអូប័រ នៅជិតស្ពានឥន្ទធនូ ក្រុងកំពត បង្កឲ្យមនុស្ស៣នាក់របួសធ្ងន់

កំពត៖ ដឹងមូលហេតុហើយ ករណីឆេះពីរគ្រឿង បណ្ដាលឱ្យមនុស្ស៣នាក់ រងរបួស​ធ្ងន់​ នៅ​ក្នុងព្រែក​ខេត្ត​កំពត​ ជិត​ស្ពាន​ឥន្ទធនូ​ និងភោជនីយ៍ដ្ឋាន ហេង រស្មី ស្ថិតក្នុងភូមិទ្វី​ខាងជើង សង្កាត់អណ្ដូងខ្មែរ​ កក្រុង-ខេត្តកំពត​ រសៀលថ្ងៃ​ទី១៣​ ខែមេសា​ ឆ្នាំ២០២៥ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីពេលក្រុមជាងកំពុងជួសជុលអូប័រ។

បើតាមការបញ្ជាក់ឲ្យដឹងពី នាយនាវី ទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា ករណីនេះ បណ្ដាលឱ្យមនុស្ស ០៣នាក់ រងរបួស​ធ្ងន់​ គឺទី១.ឈ្មោះ​ យូ​ សុះ ភេទប្រុស​ អាយុ ៤០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កណ្តាល ក្រុង-ខេត្តកំពត ទី២.ឈ្មោះ ជិន​ រ័ត្នធី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត និង ទី៣.ឈ្មោះ ផន​ ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ខូចខាតអូប័រចំនួន​ ០២គ្រឿង -មួយ​គ្រឿង​ ពន្លត់ទាន់ពេល​ ឆេះអស់ត្រឹម ១០%​(មានតែ​សំបក​តួ​) នោង-មួយគ្រឿងទៀត​ ឆេះអស់ 100% (ម៉ាស៊ីន​ ៤​ កម្លាំង​ ១០០០សេះ​) ។

មូលហេតុ មកពីឆ្លងចរន្ដអគ្គីសនីក្នុងអូប័រក​ក្នុង​ពេល​ក្រុមជាង​កំពុង​ជួសជុល​ ករណីនេះ កម្លាំងកងទ័ពជើងទឹក​ មូលដ្ឋាន​សមុទ្រ​រាម​ ប្រចាំការ​ទិស​ខេត្ត​កំពត​ ប្រេីបំពង់ពន្លត់​អគ្គីភ័យ​ សហការ​ជាមួយ​ កម្លាំង​ពន្លត់​អគ្គីភ័យ​ខេត្ត​កំពត​ បានប្រើ្រប្រាស់រថយន្ដពន្លត់អគ្គីភ័យ​ ចំនួន​ ០២គ្រឿង​ និងទឹកអស់​ ០៦រថយន្ត​ រលត់ជាស្ថាពរ នៅយប់ (១៨:៤៩) ថ្ងៃ ខែ ឆ្នាំ ដដែល៕

 

អត្ថបទទាក់ទង