Cambodia Trending Close

WWF-Cambodia ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការបរិភោគ​សាច់សត្វព្រៃ

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 9:30 am ព័ត៌មានជាតិ
WWF-Cambodia ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការបរិភោគ​សាច់សត្វព្រៃ WWF-Cambodia ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការបរិភោគ​សាច់សត្វព្រៃ

ភ្នំពេញ៖ អង្គការ WWF-Cambodia នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវឲ្យរួមគ្នាបញ្ឈប់គាំទ្រ និងបរិភោគសាច់សត្វព្រៃ ក៏ព្រោះថាតម្រូវការផលិតផលសាច់សត្វព្រៃធ្វើជាអាហា គឺជាកត្តាជំរុញឲ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។

តាមរយៈបណ្តាញសង្គម WWF-Cambodia បានលើកឡើងថា តម្រូវការផលិត​ផលសាច់​សត្វព្រៃ​ធ្វើជាអាហារ គឺជាកត្តាជំរុញឱ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរ​សត្វព្រៃ​ខុសច្បាប់ជាដើម។ ការទទួលទានសាច់សត្វព្រៃក៏​អាចបង្កើនហានិភ័យ​នៃការចម្លងជំងឺពីសត្វព្រៃមកមនុស្សផងដែរ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់យើង។

ជាឧទាហរណ៍ ចូលនិយាយថា «ទេ» ចំពោះការបរិភោគសាច់សត្វព្រៃនៅថ្ងៃនេះ និងជារៀងរហូត នោះមានន័យថា យើងអាចបន្តវត្តមានសត្វដ៏ស្រស់ស្អាត និងមានតម្លៃដូចជា សត្វទន្សោង និងសត្វព្រៃផ្សេងៗទៀតនៅថ្ងៃនេះ និងទៅអនាគតផងដែរ។ តស់! ចូលរួមផ្តល់ជាមតិយោបល់ និងការតាំងចិត្តរបស់យើងម្នាក់ៗ ដើម្បីការពារសត្វព្រៃ នៅក្នុងប្រអប់មតិយោបល់ខាងក្រោមនេះ៕

អត្ថបទទាក់ទង