Cambodia Trending Close

ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យវន្ឍនភាពផ្លូវថ្មើរជើង(Walk Street) ខណៈផ្លូវនេះកំពុងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

ដោយ៖ គុជ ឥន្ទាវុធ ​​ | 6 ម៉ោងមុន ទេសចរណ៍ សង្គម
ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យវន្ឍនភាពផ្លូវថ្មើរជើង(Walk Street) ខណៈផ្លូវនេះកំពុងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យវន្ឍនភាពផ្លូវថ្មើរជើង(Walk Street) ខណៈផ្លូវនេះកំពុងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

នៅថ្ងៃអាទិត្យទី ២៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានចុះពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង (Walk Street) ដែលកំពុងទទួលបានការពេញនិយម និងមានការផ្លាស់ប្តូរទៅជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

ដោយសារតែផ្លូវថ្មើរជើង(Walk Street)នេះហើយបានធ្វើឱ្យរាជធានីភ្នំពេញរបស់យើងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ដែលបានផ្សាយដោយ VISA2FLY ដកស្រង់ពីSEA Infographics ។ ចំណាត់ថ្នាក់នេះត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ ដែលលេខ១បានទៅលើទីក្រុងបាងកក ប្រទេសថៃ និងលេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

តាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែមេសា ២០២៥ បានប្រាប់ថា នៅរាត្រីថ្ងៃអាទិត្យនេះ ក៏មានការរៀបចំចំណែកសកម្មភាពកំសាន្តច្រើនដូចជាល្ខោនបាសាក់ និងកន្លែងទេសចរណ៍ផ្សេងៗសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិក្នុងការទស្សនា។

គួរជម្រាបថា ផ្លូវថ្មើរជើង (Walk Street) បានរួមបញ្ចូលសកម្មភាពជាច្រើនដូចជា តន្ត្រីបុរាណ, មហោរី, របាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, និងបណ្ណាល័យចល័ត។ ផ្លូវនេះត្រូវបានរៀបចំក្នុងការផ្លាស់ប្តូរប្រកបដោយភាពស្រស់ស្អាត និងភាពថ្មីៗរៀងរាល់សប្តាហ៍ ហើយក៏មានការលក់ដូរម្ហូបអាហារកើនឡើងផងដែរ។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរម រាជវាំង៕

អត្ថបទទាក់ទង