Cambodia Trending Close

ក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងគម្រោងសាងសង់រ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
ក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងគម្រោងសាងសង់រ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល ក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងគម្រោងសាងសង់រ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល

ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្រ្តីជាតិនិងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់អាគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា ការដំឡើងរ៉ាដាថ្មីបន្ថែម គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

 

អត្ថបទទាក់ទង