កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ និង អ្នកលេងហ្គេមអាជីព E-sports របស់កម្ពុជា បានផ្ទុះប្រតិកម្មភ្លាមៗក្រោយឃើញវីដេអូនៅក្នុងហ្គេម Mobile Legend បានបង្ហោះរូបភាពឡូហ្គូមួយ ដោយមានរូបប្រាសាទអង្គរវត្ត តែបែរជាដាក់តំណាងឱ្យប្រទេសថៃទៅវិញ។
ភ្លាមនោះដែរ បណ្តាអ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ ជាពិសេស អ្នកលេងហ្គេមអាជីព E-sports របស់កម្ពុជា ជាច្រើនបានធ្វើការចែករំលែក និង តវ៉ាភ្លាមៗទៅលើការបង្ហោះឡើង ដោយខុសទាំងស្រុងរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីមួយនេះ។ លើសពីនោះ ក៏មានអ្នកលើកឡើងថា នេះមិនមែនជាលើកទី ១ ទេ ដែលមានរឿងនេះកើតឡើង គឺជាច្រើនលើកហើយដែរ។