Cambodia Trending Close

Influencer ល្បីម្នាក់នៅថៃ បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយទទួលលេង challenge ផឹកស្រាប្ដូរយកលុយ ៣ ម៉ឺនបាត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
Influencer ល្បីម្នាក់នៅថៃ បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយទទួលលេង challenge ផឹកស្រាប្ដូរយកលុយ ៣ ម៉ឺនបាត Influencer ល្បីម្នាក់នៅថៃ បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយទទួលលេង challenge ផឹកស្រាប្ដូរយកលុយ ៣ ម៉ឺនបាត

Influencer ជនជាតិថៃដ៏ល្បីមួយរូបឈ្មោះ Thanakarn Kanthee ដែលគេល្បីឈ្មោះក្រៅហៅថា Bank Leicester បានបាត់បង់ជីវិតទៅហើយកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅទាំងវ័យត្រឹម ២១ ឆ្នាំ ក្រោយព្រមទទួលលេង challenge ដ៏គ្រោះថ្នាក់មួយពីអ្នកគាំទ្រ។ តាមឱ្យដឹង Influencer រូបនេះជាញឹកញាប់តែងទទួលលេង challenge នានាដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

តាមព័ត៌មានបានឱ្យដឹងថា លោក Thanakarn បានទទួលលេង challenge ដែលតម្រូវឱ្យលោកផឹកស្រា whisky ចំនួន ៣៥០ មីលីលីត្រក្នុងកម្មវិធីជប់លៀងមួយ ហើយបើឈ្នះលោកអាចទទួលបានប្រាក់ចំនួន ៣ ម៉ឺនបាត (ប្រមាណជាង ៨៨០ ដុល្លារ)។

ការទទួលលេង challenge នេះដែរត្រូវបានគេថតវីដេអូបង្ហោះតាមបណ្ដាញសង្គមទៀតផង ដោយវីដេអូនោះបង្ហាញឱ្យឃើញលោក Thanakarn កាន់ស្រា whisky មួយដបអកផឹកខណៈមនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ។ យ៉ាងណាមិញ មួយសន្ទុះក្រោយមក Thanakarn ក៏ចាប់ផ្ដើមក្អួតហើយក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលលោកត្រូវបានប្រកាសស្លាប់នៅវេលាម៉ោង ៣ និង ៤០ នាទីព្រឹក។

ក្រោយករណីមួយនេះបានចែកចាយ អ្នកលេងតាមបណ្ដាញសង្គមជាច្រើនបាននាំគ្នាសម្ដែងការខឹងសម្បាជាខ្លាំង និង ជម្រុញឱ្យមហាជនទាំងអស់បញ្ឈប់ការលេងល្បែងដ៏គ្រោះថ្នាក់បែបនេះទៀត។

គួរបញ្ជាក់ថា លោក Thanakarn បានកើតធំធាត់នៅតំបន់សំណង់អនាធិបតេយ្យនាក្រុងបាងកកជាមួយលោកយាយ ក្រោយឪពុកម្ដាយរបស់លោកបានលែងលះគ្នាតាំងពីលោកមានអាយុត្រឹម ២ ខែមកម៉្លេះ។ ពេលលោកអាយុបាន ៧ ឆ្នាំ លោកត្រូវដើរលក់ផ្កានៅផ្សារដើម្បីរកប្រាក់ចិញ្ចឹមខ្លួនឯង និង យាយ។ ក្រោយដឹងពីខ្សែជីវិតរបស់ Thanakarn កាន់តែធ្វើឱ្យមហាជនក្នុងស្រុកជាច្រើនអាណិតខ្លោចចិត្តចំពោះរូបលោកជាខ្លាំង។

នេះគឺជាការពិតប្រាកដដែលគួរត្រូវបាន​យល់ដឹង។ ការលេង challenge សម្រាប់ប្រាក់ឈ្នះមិនត្រឹមតែមានគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅក្នុងភាពយ៉ាងធំធេងដែលមានផលប៉ះពាល់ដល់ជីវិតមនុស្សផងដែរ។

អត្ថបទទាក់ទង