Cambodia Trending Close

ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច

ដោយ៖ Kosal Sean ​​ | ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា  ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន មានរយៈពេល៧ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។

សម្តេចធិបតី បានបង្ហាញសារ ដោយមានខ្លឹមសារថា “ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុនពេល និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលអនុញ្ញាតឱ្យរថយន្តគ្រួសារ និងម៉ូតូ ឆ្លងកាត់ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ដើម្បីបង្កភាពងាយស្រួយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ កាត់បន្ថយចំណាយ និងចំណេញពេលវេលា ។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល”។

បច្ចុប្បន្នស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។ ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ស្ពាននេះនឹងត្រូវបន្តបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង) ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួន ។

ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុនពេល និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលអនុញ្ញាតឱ្យរថយន្តគ្រួសារ និងម៉ូតូ ឆ្លងកាត់ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ដើម្បីបង្កភាពងាយស្រួយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ កាត់បន្ថយចំណាយ និងចំណេញពេលវេលា ។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល។

បច្ចុប្បន្នស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។ ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ស្ពាននេះនឹងត្រូវបន្តបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង) ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួន៕

អត្ថបទទាក់ទង