
អ្នកទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្តសៀមរាប អាចប្រើ Public WiFi ដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានជូនដំណឹងទៅកាន់អ្នកទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តនៅខេត្តសៀមរាប គឺអាចប្រើ Public WiFi ដោយឥតគិតថ្លៃ ។
ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។
សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើ។
តំណភ្ជាប់សម្រាប់មើលទីតាំង WiFi របស់ក្រសួង៖ https://mptc.gov.kh/public-wifi

