Cambodia Trending Close

ត្រឹមតែរយៈ២ថ្ងៃ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ៦០ម៉ឺននាក់ ទៅលេងសង្ក្រាន្តវត្តភ្នំ

ដោយ៖ Kosal Sean ​​ | ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ត្រឹមតែរយៈ២ថ្ងៃ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ៦០ម៉ឺននាក់ ទៅលេងសង្ក្រាន្តវត្តភ្នំ ត្រឹមតែរយៈ២ថ្ងៃ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ៦០ម៉ឺននាក់ ទៅលេងសង្ក្រាន្តវត្តភ្នំ

ភ្នំពេញ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៦០ម៉ឺននាក់ បានមកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ នេះបើតាមការបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងថា យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៦០ម៉ឺននាក់ បានចូលរួមកម្សាន្តសប្បាយរីករាយ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងតំបន់ Walk Street រាជធានីភ្នំពេញ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង