
រដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីវប្បធម៌ រួមជាមួយអភិបាលខេត្តសៀមរាប ចុះពិនិត្យ លទ្ធភាពក្នុងការរៀបចំទស្សនាប្រាសាទតាសោមពេលរាត្រី (Ta Som By Night)

សៀមរាប៖ ក្រោយពីទទួលបានគោលការណ៍ណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរា និងលោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទតាសោម ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំទស្សនាប្រាសាទតាសោមពេលរាត្រី (Ta Som By Night)។

