Cambodia Trending Close

ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយភាគីដៃគូសន្ទនាអាស៊ាន នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី

ដោយ៖ គុជ ឥន្ទាវុធ ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយភាគីដៃគូសន្ទនាអាស៊ាន នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយភាគីដៃគូសន្ទនាអាស៊ាន នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី

(ប៉េណាំង, ម៉ាឡេស៊ី)៖ នៅថ្ងៃទី ២៣ និង ២៤ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំពិគ្រោះយោបល់នានាដែលបានចូលរួមមាន៖
១. កិច្ចប្រជុំអាស៊ាន-ចិន លើកទី៤៧
២. កិច្ចប្រជុំអាស៊ាន-ហុងកុង (ចិន) លើកទី១៣
៣. កិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៤០
៤. កិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី៣០
៥. កិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៤១
៦. កិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប លើកទី៣៣
៧. កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) លើកទី៤២

កិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះ ត្រូវបានរៀបចំឡើងក្រោមសភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំ ២០២៥ ដោយមានគោលបំណងពិនិត្យតាមដានវឌ្ឍនភាពការងារ ពិភាក្សា និងផ្តល់អនុសាសន៍លើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចរវាងអាស៊ាន និងដៃគូសន្ទនា។

ចំពោះចំណុចសំខាន់ៗដែលបានពិភាក្សា រួមមាន៖
– វឌ្ឍនភាពនៃការអនុវត្ត និងកិច្ចចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
– ការអនុវត្តកម្មវិធីការងារដែលមានស្រាប់ និងការរៀបចំកម្មវិធីការងារថ្មី
– ផែនការសម្រាប់ឆ្នាំ ២០២៥
– ការត្រៀមសមិទ្ធិផលសេដ្ឋកិច្ច សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសន្ទនា

អង្គភាពកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ឡុង កែមវិចិត្រ បានបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជម្រុញសហការណ៍សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ និងរឹតបន្តឹងភាពរួមបញ្ចូលគ្នានៃសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសន្ទនាជាបន្តទៀត៕

អត្ថបទទាក់ទង