Cambodia Trending Close

មេបញ្ជាការកងលេខ ៦០១ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាម ដើម្បីថែរក្សាសុវត្ថិភាពនិងស្ថិរភាព

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ សង្គម
មេបញ្ជាការកងលេខ ៦០១ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាម ដើម្បីថែរក្សាសុវត្ថិភាពនិងស្ថិរភាព មេបញ្ជាការកងលេខ ៦០១ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាម ដើម្បីថែរក្សាសុវត្ថិភាពនិងស្ថិរភាព

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានដឹកនាំកម្លាំងអនុវត្តបេសកកម្មដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ។

ការដើរល្បាតនេះមានគោលបំណងដើម្បីតាមដានសភាពការណ៍ និងក្តាប់ជាប់នូវការប្រែប្រួលគ្រប់យ៉ាងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ និងរារាំងអំពើល្មើសអាចកើតមាន។ ជាលទ្ធផល សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែននៅត្រឹមថ្ងៃនោះ នៅមានភាពសុខសន្តិភាព គ្មានអ្វីផ្លាស់ប្ដូរឬបង្កអនិសន្តិភាពឡើយ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក បានចូលរួមផ្សព្វផ្សាយអំពីស្ថានភាពបច្ចុប្បន្ន និងអប់រំយោធិនអោយយល់ច្បាស់អំពីតួនាទី ស្មារតី និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ។ ពិសេស លោកបានជំរុញឲ្យកងល្បាតទាំងអស់បន្តអនុវត្តភារកិច្ចយ៉ាងសកម្ម ជាប់ជាប្រចាំ និងមានការចូលរួមទាំងសំណើច និងភាពទទួលខុសត្រូវខ្ពស់។

ក្នុងនាមជាមេបញ្ជាការ លោកបានដាក់ចេញនូវបទបញ្ជាច្បាស់លាស់ទៅកាន់មេបញ្ជាការកងរងគ្រប់អង្គភាព អោយអនុវត្តតាមសេចក្តីណែនាំរបស់ថ្នាក់លើ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងអភិវឌ្ឍន៍ជាប្រយោជន៍រួម។

អង្គភាពការពារព្រំដែនលេខ ៦០១ បន្តធ្វើអោយឃើញពីភាពសុភមង្គល និងស្ថេរភាពនៅតាមព្រំដែន ដោយសហការដោយជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងអាជ្ញាធរផ្នែកពាក់ព័ន្ធក្នុងការរួមគ្នារក្សាឯករាជ្យ និងសុវត្ថិភាពជាតិ៕

អត្ថបទទាក់ទង