Cambodia Trending Close

មន្ត្រីជំនាញ ចុះសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 8:50 am សង្គម
មន្ត្រីជំនាញ ចុះសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ មន្ត្រីជំនាញ ចុះសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កំពីងពួយ

ព្រះវិហារ៖ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា រួមជាមួយលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសម្រាប់សមាសភាពទី៣ បានដឹកនាំក្រុមការងារគម្រោងជាមួយក្រុមបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី១ របស់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ធ្វើទស្សនកិច្ចនៅប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកកំពីងពួយ ស្ថិតក្នុងខេត្តព្រះវិហារ។

លោកអនុរដ្ឋលេខាធិការ អឿង ចន្ថា បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរចុះបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក និងចំណាប់អារម្មណ៍របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោងផងដែរ។

ក្នុងឱកាសនេះដែរ លោកអនុរដ្ឋលេខាធិការ និងគណៈប្រតិភូក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិពាក់ព័ន្ធ សហគមន៍កសិកម្មពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីទទួលបាននូវធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធ ក្នុងការសិក្សាគម្រោងឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជាត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ គម្រោងនេះនឹងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម ប្រភពទឹកសម្រាប់ផលិតទឹកស្អាត និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ៕

អត្ថបទទាក់ទង