Cambodia Trending Close

ប្រជាជនអ៊ីស្រាអែល រុស្ស៊ី និងឥណ្ឌូណេស៊ីលើកសរសើរសម្តេច ហ៊ុន សែន ថាជាគំរូសន្តិភាពសម្រាប់ពិភពលោក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
ប្រជាជនអ៊ីស្រាអែល រុស្ស៊ី និងឥណ្ឌូណេស៊ីលើកសរសើរសម្តេច ហ៊ុន សែន ថាជាគំរូសន្តិភាពសម្រាប់ពិភពលោក ប្រជាជនអ៊ីស្រាអែល រុស្ស៊ី និងឥណ្ឌូណេស៊ីលើកសរសើរសម្តេច ហ៊ុន សែន ថាជាគំរូសន្តិភាពសម្រាប់ពិភពលោក

ហ្សាកាតា៖ នៅក្នុងកិច្ចប្រជុំមួយដែលបានប្រារព្ធថ្មីៗនេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានមានវត្តមាននៃប្រជាជនមកពីប្រទេសអ៊ីស្រាអែល រុស្ស៊ី និងឥណ្ឌូណេស៊ី ដែលបានលើកឡើងអំពី សារៈសំខាន់នៃសន្តិភាព ហើយបានសម្ដែងការសរសើរយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន មេដឹកនាំរបស់កម្ពុជា ដែលបានបង្កើតសន្តិភាពជូនប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៨ មកនេះ។

បើយោងតាមរយះ វីដេអូដែលសម្ដេចតេជោ ហ៊ុន សែន បានផុសនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ នេះកំពុងក្លាយជាប្រធានបទពេញនិយមមួយនេះ ដោយក្នុងវីឌីអូនោះ មានស្ត្រីជាតិឥណ្ឌូណេស៊ីម្នាក់បានហៅសម្តេចថា “President Hun Sen” ហើយបានសម្ដែងអារម្មណ៍ថា ប្រជាជន និងថ្នាក់ដឹកនាំនៅឥណ្ឌូណេស៊ីគួរយកគំរូតាមសម្តេច ហ៊ុន សែន ដែលជាមេដឹកនាំសន្តិភាពពិតប្រាកដមួយនៅលើពិភពលោក។

ជនជាតិអ៊ីស្រាអែល និងរុស្ស៊ី ក៏បានបង្ហាញអារម្មណ៍ថា ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងសង្គ្រាម និងវិបត្តិនានា ដូច្នេះគួរតែយកនិន្នាការរបស់កម្ពុជា ជាគំរូដើម្បីបង្រួបបង្រួមសន្តិភាពនានានៅតំបន់ និងទូទាំងពិភពលោក។ ពួកគេបានថ្លែងដោយក្តីស្រឡាញ់ថា៖“ហេតុអ្វីពិភពលោកមិនយកគំរូតាមសម្តេច ហ៊ុន សែន? ពិភពលោកត្រូវយកគំរូតាមកម្ពុជា!”

វីដេអូនេះផងដែរ ក៏បានបង្ហាញអត្ថន័យជ្រៅជ្រះពីអារម្មណ៍របស់អតីតយុទ្ធជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងបាត់បង់ជីវិតជាច្រើន។ ពួកគេបានសួរថា៖
“តើយើងគួរបណ្ដោយឱ្យប្រទេសយើងធ្លាក់ក្នុងសង្គ្រាមជាថ្មី ឬយើងចង់ឃើញស្រុកយើងរីកចម្រើនដល់កូនចៅ?”

គួរជម្រាបថា សារនេះជារូបភាពមួយនៃការទទួលស្គាល់និងគោរពដល់សន្តិភាពនៅកម្ពុជា ជាពិសេសការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែជាប្រវត្តិសាស្ត្រកម្ពុជា ប៉ុន្តែបានក្លាយជាគំរូនយោបាយសម្រាប់ពិភពលោកផងដែរ៕

អត្ថបទទាក់ទង