ក្រសួងរៀបចំដែនដី ចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា អំពីដំណោះស្រាយ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%
ក្រសួងរៀបចំដែនដី ចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា អំពីដំណោះស្រាយ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%
នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ឲ្យជ្រាបថា បន្ទាប់ពីក្រសួងបានធ្វើការដោះស្រាយ និងសម្របសម្រួលកន្លងមក ភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
អាស្រ័យហេតុនេះ អតិថិជនទាំងអស់អាចអញ្ជើញមកដាក់ពាក្យស្នើរសុំចុះបញ្ជីផ្ទេរកម្មសិទ្ធនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ ជាលើកទី៥ នៅបន្ទប់លេខ១១៥ ជាន់ទី១ ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោងធ្វើការ និងសូមភ្ជាប់មកនូវជាមួយឯកសារដូចជា៖ ១. កិច្ចសន្យាលក់ ទិញដីឡូត៍ និងផ្ទះ (ច្បាប់ដើម) ២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ការបង់. ប្រាក់(ច្បាប់ដើម) ៣. ឯកសារពាក់ព័ន្ធនឹងការស្នើរសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធ ចំពោះករណីអតិថិជនដទៃទៀតរបស់បុរីឡេងណាវ៉ាត្រា ផ្លូវជាតិ៦អា ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ កំពុងសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀត៕
15:14

អាស្រ័យហេតុនេះ អតិថិជនទាំងអស់អាចអញ្ជើញមកដាក់ពាក្យស្នើរសុំចុះបញ្ជីផ្ទេរកម្មសិទ្ធនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ ជាលើកទី៥ នៅបន្ទប់លេខ១១៥ ជាន់ទី១ ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោងធ្វើការ និងសូមភ្ជាប់មកនូវជាមួយឯកសារដូចជា៖
១. កិច្ចសន្យាលក់ ទិញដីឡូត៍ និងផ្ទះ (ច្បាប់ដើម)
២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ការបង់. ប្រាក់(ច្បាប់ដើម)
៣. ឯកសារពាក់ព័ន្ធនឹងការស្នើរសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធ
ចំពោះករណីអតិថិជនដទៃទៀតរបស់បុរីឡេងណាវ៉ាត្រា ផ្លូវជាតិ៦អា ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ កំពុងសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀត៕

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់