Cambodia Trending Close

កម្លាំងរាជអាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀនខុសច្បាប់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:41 pm សង្គម
កម្លាំងរាជអាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀនខុសច្បាប់ កម្លាំងរាជអាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀនខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុកកំរៀង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ការប្រតិបត្តិការនេះ បានសម្រេចនៅវេលាម៉ោង ២២និង៤០នាទី យប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ចក់ ខា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងពេលឃាត់ខ្លួន កម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុកកំរៀង បានរកឃើញវត្ថុតាងដូចជា ម្សៅក្រាមពណ៌សថ្លាចំនួន ៧ កញ្ចប់តូច (ទម្ងន់សរុប ៣.០៥ ក្រាម រួមទាំងថង់) និង ទូរស័ព្ទដៃចំនួន ២ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង