Cambodia Trending Close

រុស្ស៊ីបង្កើតបានវ៉ាក់សាំងប្រឆាំងមហារីក ត្រៀមដាក់ប្រើលើអ្នកជំងឺដោយឥតគិតថ្លៃនៅដើមឆ្នាំ ២០២៥។

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សុខភាព
រុស្ស៊ីបង្កើតបានវ៉ាក់សាំងប្រឆាំងមហារីក ត្រៀមដាក់ប្រើលើអ្នកជំងឺដោយឥតគិតថ្លៃនៅដើមឆ្នាំ ២០២៥។ រុស្ស៊ីបង្កើតបានវ៉ាក់សាំងប្រឆាំងមហារីក ត្រៀមដាក់ប្រើលើអ្នកជំងឺដោយឥតគិតថ្លៃនៅដើមឆ្នាំ ២០២៥។

អាចថាជាដំណឹងដ៏ល្អអស្ចារ្យមួយដោយប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំង mRNA ដែលជាវ៉ាក់សាំងប្រឆាំងជំងឺមហារីក និង ត្រៀមដាក់ប្រើប្រាស់លើអ្នកជំងឺដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់ទៅលោក Andrey Kaprin អគ្គនាយកប្រចាំនាយកដ្ឋានស្រាវជ្រាវផ្នែកវិទ្យុសកម្មវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលរុស្ស៊ី។វ៉ាក់សាំងមហារីកនេះដែរត្រូវបានបង្កើតឡើងដោយមានការសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ដោយវ៉ាក់សាំងនេះគ្រោងនឹងប្រកាសដាក់ប្រើប្រាស់នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។

ថ្មីៗកន្លងទៅនេះ លោក Alexander Gintsburg នាយកប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវផ្នែករោគដរាទត្បាត និង មីក្រូជីវសាស្ត្រ Gamaleya បានឱ្យដឹងថាដំណើរការតេស្ត preclinical បានបង្ហាញថាវ៉ាក់សាំងនេះអាចប្រឆាំងមិនឱ្យដុំសាច់មហារីកលូតលាស់ និង រាលដាលកាន់តែខ្លាំង។ ថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ លោក Gintsburg បានរៀបរាប់ថា៖ «អំឡុងពេលតេស្ត preclinical ពួកយើងរកឃើយថាបានដុំសាច់កាចបានរលាយបាត់ ហើយមិនត្រឹមតែដុំសាច់នោះទេ សូម្បីតែកោសិការីករាលដាលក៏បាត់ដូចគ្នា»។

លោក Gintsburg បានសង្កត់បញ្ជាក់ដែរថា វ៉ាក់សាំងនេះមិនត្រឹមតែជាវ៉ាក់សាំងការពារប្រឆាំងប៉ុណ្ណោះទេ តែក៏ជាវ៉ាក់សាំងព្យាបាលផងដែរ ដោយនឹងដាក់ប្រើប្រាស់លើអ្នកជំងឺដែលកំពុងកើតមានមហារីក។ វ៉ាក់សាំងនេះផលិតឡើងតាមបច្ចេកវិទ្យា mRNA ដែលបច្ចេកវិទ្យានេះធ្លាប់បានប្រើប្រាស់ដោយក្រុមហ៊ុនផលិតឱសថ Pfizer និង Moderna ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ កន្លងមក។

គម្រោងនៃការតេស្តសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងប្រភេទមហារីកផ្សេងៗដូចជាមហារីកសួត ក្រលៀន និង លំពែង កំពុងតែត្រៀមចាប់ផ្ដើមដំណើរការដោយរំពឹងថាមានការចូលរួមពីសំណាក់វិទ្យាស្ថានផ្នែកមហារីកខ្លះៗផងដែរ៕

ប្រភព៖ ken14.vn

អត្ថបទទាក់ទង